នាព្រឹកថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនរយ្យនិងសវនកម្ម (ន.គ.ស.) លោក ជា ចាន់ថា អគ្គនាយករង នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (ស.ព.អ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. និងលោកបណ្ឌិត ផុត ណារិន សាកលវិទ្យាធិការនៃ ស.ព.អ. ដែលបានធ្វើឡើងនៅសាលប្រជុំធំ នៃទីស្ដីការ អ.ស.ហ.។






សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×
