សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “ការពង្រឹងតម្លាភាព គណនេយ្យភាព និងការទទួលបានសេវាសុខាភិបាលក្នុងក្របខណ្ឌប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា"

កាលបរិច្ឆេទ៖ 31-07-2026 11:10 AM

នាថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) លោកស្រី ស៊ាង សាវរី អនុប្រធាការិយាល័យរដ្ឋបាល និងបុគ្គលិក នៃនាយកដ្ឋានកិច្ចការទូទៅនៃន.គ.ស. អមដោយមន្ត្រីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “ការពង្រឹងតម្លាភាព គណនេយ្យភាព និងការទទួលបានសេវាសុខាភិបាលក្នុងក្របខណ្ឌប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា" ក្រោមអធិបតីភាព លោកស្រី ថន កេណ្ណារ័ត្ម អគ្គនាយករង នៃនិយ័តករសន្តិសុខសង្គម(ន.ស.ស.)។ សិក្ខាសាលាត្រូវបានរៀបចំដោយ ន.ស.ស. ក្នុងគោលបំណងពង្រឹងគុណភាព និងការទទួលបានសេវាសុខាភិបាលនៅក្នុងប្រព័ន្ធសន្តិសុខសង្គម។