រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សហការជាមួយក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក ដោយមានការចូលរួមពីផ្សារមូលបត្រកម្ពុជា (ផមក) បានរៀបចំ «វេទិកាវិនិយោគិនលើកទី៦» ក្រោមប្រធានបទ “ការសន្សំមូលបត្រ” ។
អង្គវេទិកានេះ បានប្រព្រឹត្តទៅក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និង ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) អមដោយ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. និងលោក សេង ចាន់ធឿន នាយកប្រតិបត្តិនៃក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក។។
វេទិកាវិនិយោគិននេះ មានការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្រ្តីរបស់និយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. រួមមាន៖ អគ្គលេខាធិការដ្ឋាន អ.ស.ហ., និយ័តករធានារ៉ាប់រងកម្ពុជា, និយ័តករសន្តិសុខសង្គម, និយ័តករបរធនបាលកិច្ច, និយ័តករគណនេយ្យនិងសវនកម្ម, និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ និងអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. ប្រមាណ ១០០ នាក់។
គោលបំណងនៃវេទិកាវិនិយោគិននេះ គឺដើម្បីបង្ហាញពីវឌ្ឍនភាពនៃវិស័យមូលបត្រ និងកាលានុវត្តភាពនៃការវិនិយោគក្នុងទីផ្សារមូលបត្រ ព្រមទាំងការអនុវត្តជាក់ស្តែងលើការជួញដូរភាគហ៊ុនតាមរយៈកម្មវិធី CSX Trade។
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
