នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅសណ្ឋាគារភ្នំពេញ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោក ហេង សំណាង អនុប្រធាននាយកដ្ឋានបច្ចេកទេស អមដោយមន្រ្តីជំនាញ បានចូលរួមសិក្ខាសាលាស្តីពី «ដំណើរឆ្ពោះទៅរកការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិលេខ១៧៖ បទពិសោធន៍ បញ្ហាប្រឈម និងទស្សនវិស័យរបស់វិស័យធានារ៉ាប់រង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករ ធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងជាប្រធានក្រុមការងារជំរុញការអនុវត្តស្តង់ដា របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៅក្នុងវិស័យធានារ៉ាប់រងកម្ពុជា។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តជំរុញការយល់ដឹងបន្ថែម និងបន្តពង្រឹងការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ លេខ១៧ ជូនដល់ប្រតិបត្តិករធានារ៉ាប់រង និងភាគីពាក់ព័ន្ធ។
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
