កិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំ ESB ​ ក្រោមអធិបតីភាពរបស់​ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB)

កាលបរិច្ឆេទ៖ 7-08-2026 04:04 PM

រាជធានីភ្នំពេញ នារសៀល ថ្ងៃព្រហស្បតិ៍ ៨រោច ខែ ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ខែសីហា ឆ្នាំ ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (...), លោក ទឹម សត្យា ប្រធាននាយកដ្ឋានកិច្ចការទូទៅ អមដោយលោក ជីវហ៊  អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ,​ និងមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំ ESB ​ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន .... និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងមន្ត្រីជំនាញពាក់ព័ន្ធ មកពី ២០ ក្រសួង ស្ថាប័ន។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើការបញ្ចូលសេវាសាធារណៈពាក់ព័ន្ធសហគ្រាសធុនមីក្រូ តូច និងមធ្យម
(MSMEs) ទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ដោយផ្តោតជាពិសេសលើសេវាអាទិភាព ដើម្បីសម្រួលដល់
ការចាប់ផ្តើមអាជីវកម្មរបស់ធុរជន ឱ្យសម្រេចបានមុនដំណាច់ខែ កញ្ញា ឆ្នាំ ២០២៦។