នាព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា (គ.ក.គ.ក.) បានរៀបចំពីធីប្រគល់លិខិតថ្លែងអំណរគុណ ជូនចំពោះសមាជិក គ.ក.គ.ក. សម្រាប់អាណត្តិទី១, សមាជិករបស់អនុគណៈកម្មាធិការអភិវឌ្ឍន៍កម្មវិធីសិក្សា, អនុគណៈកម្មាធិការគ្រប់គ្រងការប្រឡង, អនុគណៈកម្មាធិការទទួលស្គាល់ការអប់រំនិងបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រទទួលស្គាល់ជាគណនេយ្យករជំនាញកម្ពុជា ចំនួន១រូប តាមរយៈសេចក្តីសម្រេចស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ពិសេស សម្រាប់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ក.គ.ក. អមដោយ លោកស្រី នាន បូនី អគ្គនាយករង នៃនិយ័តករគណនេយ្យនិងសវនកម្ម ថ្នាក់ដឹកនាំ និងមន្ត្រី ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក គ.ក.គ.ក. សមាជិកអនុគណៈកម្មាធិការទាំង៣ និង លោក គាត ម៉ារ៉ាត។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណចំពោះ សមាជិក គ.ក.គ.ក. និងសមាជិករបស់អនុគណៈកម្មាធិការទាំង៣ ដែលបានចូលរួមដោយស្ម័គ្រចិត្ត លះបង់ពេលវេលាដ៏មានតម្លៃបំពេញភារកិច្ច រួមចំណែកយ៉ាងសកម្ម ក្នុងការរៀបចំផែនការ គោលនយោបាយ ចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗក្នុងគោលដៅចម្បងជំរុញការអភិវឌ្ឍន៍កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ឱ្យដំណើរការរលូនប្រកបដោយនិរន្តភាព។ លើសពីនេះ ការប្រគល់វិញ្ញាបនបត្រជូន លោក គាត ម៉ារ៉ាត ជាគណនេយ្យករជំនាញកម្ពុជាដំបូងបង្អស់នេះ ជាសាក្ខីភាព និងលើកកម្ពស់វិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ឱ្យកាន់តែរឹងមាំ និងទុកចិត្តពីសាធារណជនផងដែរ។
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
