នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០ នាទីព្រឹក ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានដឹកនាំកិច្ចប្រជុំ “ពិភាក្សាលើការផ្ដល់សេវា គណនេយ្យ និងសវនកម្ម” ជាមួយ គណនេយ្យករ សវនករ និងតំណាងក្រុមហ៊ុនគណនេយ្យនិងសវនកម្ម ដែលមានអាជ្ញាបណ្ណពី ន.គ.ស. នៅអគារ៣៤៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម សរុបប្រមាណ ១៥០នាក់។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖
១-រំលឹកនូវកាតព្វកិច្ចរបស់គណនេយ្យករនិងសវនករ ទាំងរូបវន្តបុគ្គល និងទាំងនីតិបុគ្គល។
២-ពង្រឹងភាពជាដៃគូ ក្នុងការរួចចំណែកលើកកម្ពស់អនុលោមភាព គណនេយ្យនិងសវនកម្ម ស្របតាម ច្បាប់ បទប្បញ្ញត្ដិ ស្ដង់ដា និងក្រមសីលធម៌វិជ្ជាជីវៈ។
៣-ស្តាប់បញ្ហាប្រឈមនានានិងរកដំណោះស្រាយ ក្នុងការអនុវត្តកាតព្វកិច្ច និងការផ្ដល់សេវាគណនេយ្យនិងសវនកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអគ្គនាយក បានស្នើក្រុមហ៊ុនចូលរួម ៖
- បន្តគាំទ្របេសកកម្មរបស់ ន.គ.ស. ក្នុងកិច្ចអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្ម
- បន្តគោរពច្បាប់ និងបទប្បញ្ញត្ដិ ស្ដង់ដា និងក្រមសីលធម៌វិជ្ជាជីវៈ
- ជំរុញឱ្យអតិថិជនបំពេញកាតព្វកិច្ចជាសារវន្ដ ដើម្បីជៀសវាងទទួលទោសទណ្ឌ
- ចូលរួម និងបញ្ជូនបុគ្គលិកពាក់ព័ន្ធ ចូលរួមវគ្គបណ្ដុះបណ្ដាល ពាក់ព័ន្ធច្បាប់ ស្ដង់ដា ជាពិសេសរៀបចំដោយ ន.គ.ស. និង វ.គ.ស.ក.។

.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
