នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម, លោកស្រី ពេជ្រ ម៉ានីឡា ប្រធាននាយកដ្ឋានបច្ចេកទេស អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានចូលរួមកិច្ចប្រជុំក្រុមការងារការរាយការណ៍ព័ត៌មានចីរភាព (Task Force on Sustainability Reporting) តាមប្រព័ន្ធអនឡាញ ដែលដឹកនាំដោយប្រទេសសិង្ហបុរីជាប្រធានក្រុមការងារ។ កិច្ចប្រជុំនេះត្រូវបានរៀបចំដើម្បីពិភាក្សាលើគំរូនៃការរៀបចំសេចក្ដីព្រាងគោលការណ៍ណែនាំសម្រាប់ការរាយការណ៍ព័ត៌មានចីរភាព, វឌ្ឍនភាពការងារ និងផែនការសកម្មភាពបន្តរបស់ក្រុមការងារការរាយការណ៍ព័ត៌មានចីរភាព (TFSR) ដោយមានការចូលរួមពីបណ្ដាប្រទេសជាសមាជិកអាស៊ានទាំង ១០ ប្រទេស តាមប្រព័ន្ធអនឡាញ (Zoom)។
.jpg)
.jpg)
.jpg)
.jpg)
.jpg)
សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×
