នាព្រឹកថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទី និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈតាមរយៈប្រព័ន្ធអនឡាញលើ "សេចក្ដីព្រាងប្រកាសស្ដីពីបែបបទនិងនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយបណ្ដឹងតវ៉ាចំពោះការសម្រេចផាកពិន័យដែលដាក់ចេញដោយនិយ័តករគណនេយ្យនិងសវនកម្ម" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃ ន.គ.ស. ព្រមទាំងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សហគ្រាស វិស័យឯកជន អង្គភាពមិនស្វែងរកប្រាក់ចំណេញ និងសាធារណជន ប្រមាណ២៣០ នាក់។ ជាមួយគ្នានេះដែរ អង្គប្រជុំទទួលបាននូវធាតុចូលសំខាន់ៗ ពីក្រសួង-ស្ថាប័នរួមមាន តំណាងក្រសួងយុត្ដធម៌ តំណាងក្រសួងពាណិជ្ជកម្ម តំណាងអគ្គនាយកដ្ឋានពន្ធដារ តំណាងអគ្គលេខាធិការដ្ឋាននៃ អ.ស.ហ. តំណាងធនាគារជាតិនៃកម្ពុជា ព្រមទាំងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ក៏ដូចជាសាធារណជន លេីសេចក្តីព្រាងប្រកាសនេះផង។
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)

