នាព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩៖០០នាទីព្រឹក ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃកម្ពុជា (MC) បានដឹកនាំកិច្ចប្រជុំ “ លើកទី១ របស់គណៈកម្មាធិការត្រួតពិនិត្យនៃកម្ពុជា ” ដែលមានការអញ្ចើញចូលរួមពីសំណាក់ លោក-លោកស្រី ជាអនុប្រធាន សមាជិក និងលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យនៃកម្ពុជា តាមប្រព័ន្ធវីដេអូនិម្មិត (Zoom Meeting) កិច្ចប្រជុំនេះ ពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យ និងវាយតម្លៃបុគ្គលស្នើសុំចុះឈ្មោះជាគណនេយ្យករជំនាញអាស៊ាន (ASEAN CPA) ចំនួន ១រូប បន្ថែមទៀតគឺ កញ្ញា ស៊ន់ លីនដា។
២. ពិនិត្យអំពីលក្ខខណ្ឌ និងឯកសារភ្ចាប់ សម្រាប់ការចុះឈ្មោះជាគណនេយ្យករជំនាញបរទេស (RFPA) ចំនួន ៣រូប។
ជាលទ្ធផលនៃកិច្ចប្រជុំសម្រេច បានឯកភាពលើការស្នើសុំរបស់គណនេយ្យករជំនាញជាជនជាតិខ្មែរចំនួន ១រូប ដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការស្នើសុំចុះឈ្មោះនិងអនុញ្ញាតឱ្យបន្តនីតិវិធីជាមួយគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ាន (The ASEAN Chartered Professional Accountant Coordinating Committee ACPACC) បន្តទៀត។
.jpg)
.jpg)
.jpg)
.jpg)
