នាព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តស្តង់ដាការលាតត្រដាងព័ត៌មានចីរភាពនៅកម្ពុជា និងប្រកាសស្តីពីការដាក់ឱ្យអនុវត្តស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់ការលាតត្រដាងព័ត៌មានចីរភាព លេខ ១ ស្តីពីលក្ខខណ្ឌចាំបាច់ទូទៅសម្រាប់ការលាតត្រដាងព័ត៌មានហិរញ្ញវត្ថុទាក់ទងនឹងចីរភាព និងលេខ ២ ស្តីពីការលាតត្រដាងព័ត៌មានទាក់ទងនឹងអាកាសធាតុ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងជាប្រធានគណៈកម្មការបច្ចេកទេសសម្រាប់ការរាយការណ៍ព័ត៌មានចីរភាព (គ.រ.ច.) អមដោយ អនុប្រធានគណៈកម្មការ និងសមាជិក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃ ន.គ.ស. ដោយមានការចូលរួមពីម្ចាស់សហគ្រាស អង្គភាពរាយការណ៍ គណនេយ្យករ សវនករ និងភាគីពាក់ព័ន្ធ សរុបប្រមាណ ២០០ រូប។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់សហគ្រាសរាយការណ៍ និងភាគីពាក់ព័ន្ធអំពី “ផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តស្តង់ដាការលាតត្រដាងព័ត៌មានចីរភាពនៅកម្ពុជា និងប្រកាសស្តីពីការដាក់ឱ្យអនុវត្តស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់ការលាតត្រដាងព័ត៌មានចីរភាព លេខ ១ ស្តីពីលក្ខខណ្ឌចាំបាច់ទូទៅសម្រាប់ការលាតត្រដាងព័ត៌មានហិរញ្ញវត្ថុទាក់ទងនឹងចីរភាព និងលេខ ២ ស្តីពីការលាតត្រដាងព័ត៌មានទាក់ទងនឹងអាកាសធាតុ” ដើម្បីត្រៀមលក្ខណៈចូលរួមសហការអនុវត្តស្តង់ដាការលាតត្រដាងព័ត៌មានចីរភាពនៅកម្ពុជាឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
