នាថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ រសៀល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.), លោកស្រី នាន បូនី អគ្គនាយករង ន.គ.ស. អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងបឋម «របាយការណ៍ទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និងការវិវត្តនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ»។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំ និងសម្របសម្រួលដោយអគ្គលេខាធិការដ្ឋាន អ.ស.ហ. នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃនិយ័តករក្រោមឱវាទ អ.ស.ហ.។
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
សេវាកម្មអេឡិចត្រូនិច
ពាក្យស្នើសុំសេវាសាធារណៈ
គេហទំព័ររាជរដ្ឋាភិបាល
គេហទំព័រពាក់ព័ន្ធ
×
