កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រសួង ស្ថាប័ន ជាលើកទី៥ លើការបញ្ចូលសេវាគោលពាក់ព័ន្ធសហគ្រាសធុនតូច និងមធ្យម (SMEs) ទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)

កាលបរិច្ឆេទ៖ 7-10-2026 02:45 PM

នារសៀលថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយលោក ណុប សម្បត្តិ ប្រធាននាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម និងមន្រ្តីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រសួង ស្ថាប័ន ជាលើកទី៥ លើការបញ្ចូលសេវាគោលពាក់ព័ន្ធសហគ្រាសធុនតូច និងមធ្យម (SMEs) ទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ព្រមទាំងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួង ស្ថាប័ន សរុបប្រមាណ ១៧៨ រូប តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅអនុវត្តបន្តរបស់ក្រសួង ស្ថាប័ន លើការភ្ជាប់សេវាពាក់ព័ន្ធសហគ្រាសធុនតូច និងមធ្យម (SMEs) ទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។