កិច្ចប្រជុំតាមអនឡាញជាមួយ ឯកឧត្តមបណ្ឌិត ទេព សិដ្ឋាន់ណា អនុប្រធានសមាគម និងជាប្រធានគណៈកម្មាការប្រឹក្សាយោបល់ និងផ្តល់ដំណោះស្រាយ អមដោយមន្ត្រីជំនាញ តំណាងសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា (ស.ស.ភ.ព.ក.) ដើម្បីពិនិត្យរួមគ្នាលើខ្លឹមសារសេចក្តីព្រាងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ន.គ.ស.​ និង ស.ស.ភ.ព.ក.។

កាលបរិច្ឆេទ៖ 22-10-2026 03:56 PM

នាថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោក ទឹម សត្យា ប្រធាននាយកដ្ឋានកិច្ចការទូទៅ, លោក ណុប សម្បត្តិ ប្រធាននាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម និងមន្ត្រីជំនាញ តំណាងនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានអញ្ជើញចូលរួមកិច្ចប្រជុំតាមអនឡាញជាមួយ ឯកឧត្តមបណ្ឌិត ទេព សិដ្ឋាន់ណា អនុប្រធានសមាគម និងជាប្រធានគណៈកម្មាការប្រឹក្សាយោបល់ និងផ្តល់ដំណោះស្រាយ អមដោយមន្ត្រីជំនាញ តំណាងសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា (ស.ស.ភ.ព.ក.) ដើម្បីពិនិត្យរួមគ្នាលើខ្លឹមសារសេចក្តីព្រាងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ន.គ.ស.​ និង ស.ស.ភ.ព.ក.។