កិច្ចប្រជុំលើកទី៥ របស់ក្រុមការងារជំរុញការអនុវត្តស្តង់ដា របាយការណ៍ហិរញ្ញវត្ថុនៅក្នុងវិស័យធានារ៉ាប់រងកម្ពុជា

កាលបរិច្ឆេទ៖ 18-11-2026 02:40 PM

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកស្រី ពេជ្រ ម៉ានីឡា ប្រធាននាយកដ្ឋានបច្ចេកទេស និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំលើកទី៥ របស់ក្រុមការងារជំរុញការអនុវត្តស្តង់ដា របាយការណ៍ហិរញ្ញវត្ថុនៅក្នុងវិស័យធានារ៉ាប់រងកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងជាប្រធានក្រុមការងារ​ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារនៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ នៅបន្ទប់ប្រជុំ ន.ធ.ក. ជាន់ទី៦ នៃទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។