កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៃ «គម្រោងស្តីពីការលើកកម្ពស់អនុលោមភាពគណនេយ្យ»

កាលបរិច្ឆេទ៖ 19-11-2026 02:41 PM

នារសៀលថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៃ «គម្រោងស្តីពីការលើកកម្ពស់អនុលោមភាពគណនេយ្យ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកស្រី នាន បូនី អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីដែលជា ក្រុមការងារអនុវត្តគម្រោងស្តីពីការលើកកម្ពស់អនុលោមភាពគណនេយ្យផងដែរ​។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ និងកំណត់ទិសដៅ និងផែនការសកម្មភាពនៃគម្រោងដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា២០២៥-២០៣៥ គឺប្រព័ន្ធគណនេយ្យនិងសវនកម្ម ដែលរឹងមាំ មានតម្លាភាព និងអាចជឿទុកចិត្តបាន។