កិច្ចប្រជុំបច្ចេកទេសនៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ.) តាមប្រព័ន្ធសន្និសីទវីដេអូ Zoom

កាលបរិច្ឆេទ៖ 20-11-2026 11:22 AM

នារសៀលថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០នាទី ​ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) អមដោយ លោក លី កុសល ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព និងមន្រ្តីជំនាញ នៃ ន.គ.ស.​ បានអញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេសនៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ.) តាមប្រព័ន្ធសន្និសីទវីដេអូ Zoom ដើម្បីពិភាក្សាលើសេចក្តីព្រាងលិខិតបទដ្ឋានចំនួនពីររួមមាន៖
១. សេចក្ដីព្រាងច្បាប់ស្ដីពី អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន របស់ ន.អ.ប.
២. សេចក្ដីព្រាងប្រកាសស្ដីពីការបង្ហាញព័ត៌មានអាជីវកម្មអភិវឌ្ឍអចលនវត្ថុ របស់ ន.អ.ប.។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន និយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ.។