នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយលោក ណុប សម្បត្តិ ប្រធាននាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យ និងមន្រ្តីជំនាញ បានអញ្ជើញចូលរួម កិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បី ១) ពិនិត្យវឌ្ឍនភាពការងារដំណាក់កាលទី២ ក្នុងការបញ្ចូលសេវាចាំបាច់របស់ក្រសួង ស្ថាប័ន ដែលពាក់ព័ន្ធ SMEs មកក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាល CamDX និង ២) កំណត់លំហូរការងារបច្ចេកទេសក្នុងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់សម្របសម្រួលជាមួយ SME CU ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ព្រមទាំងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួង ស្ថាប័ន សរុបប្រមាណជាង ១៤០ រូប តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)









