នាថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម, លោកស្រី ពេជ្រ ម៉ានីឡា ប្រធាននាយកដ្ឋានបច្ចេកទេស និងមន្រ្តីជំនាញ បានចូលរួមកម្មវិធី “វិបស្សនាបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ឆ្នាំ២០២៦ និងបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធស្តីពី ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ និងតួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(ក.ក.យ)។
កម្មវិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធានមន្ទីរ ប្រធាននាយកដ្ឋានមន្ត្រីរាជការនិងតំណាងអង្គភាពទាំងអស់ និងអគ្គនាយកដ្ឋាន ថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ដែលមានរចនាសម្ព័ន្ធក្រោមឱវាទនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងនិយ័តករពាក់ព័ន្ធ ព្រមដោយលោកជំទាវ លោក លោកស្រី អភិបាលរងខេត្ត-ក្រុង, មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធសរុប ១៧០ រូប នៅ សណ្ឋាគារប៉ាស៊ីហ្វិក និងស្ប៉ា ខេត្តសៀមរាប
.jpg)
.jpg)



